khmer eng
  • លោកជំទាវ ឃួន ឃុនឌី ជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញនាំយកគ្រឿងទេយ្យវត្ថុ និងបច្ច័យសម្រាប់ផ្គត់ផ្គង់ចង្ហាន់ បច្ច័យកសាងយកទៅប្រគេនព្រះគ្រូចៅអធិការវត្ត ដែលគង់ចាំព្រះវស្សានៅវត្តសុវណ្ណជលសារ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកជំទាវ លឹម ផល្លា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ បានអញ្ជើញនាំយកគ្រឿងទេយ្យវត្ថុ និងបច្ច័យសម្រាប់ផ្គត់ផ្គង់ចង្ហាន់ បច្ច័យកសាងយកទៅប្រគេនព្រះគ្រូចៅអធិការវត្ត ដែលគង់ចាំព្រះវស្សានៅវត្តសុវណ្ណជលសារ (ហៅវត្តកំពង់ចម្លង) ស្ថិតនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំណង់ធំ។ បន្ទាបមកលោកជំទាវបានបន្តជួបសំណេៈសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកជំទាវបានជួបសំណេះសំណាលនិងស្ដាប់របាយកាណ៍របស់លោកមេឃុំ រាយការណ៍អំពីស្ថានភាពជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ការបម្រើសេវាសាធារណៈ ភូមិឃុំមានសុវត្ថិភាព បញ្ហាប្រឈម និងសំណូមពរនានា។
    ក្នុងឱកាសនោៈផងដែរលោកជំទាវបានឧបត្ថម្ភដល់រដ្ឋបាលឃុំនូវសម្ភារមួយចំនួនរួមមាន៖ ក្រមាចំនួន១០០ក្រមា សារ៉ុងចំនួន៥០សារ៉ុង ម៉ាស់ចំនួន១៥ប្រអប់ សាប៊ូដុសខ្លួនចំនួន៦០ដុំ ផ្លែមានចំនួន៣កេស និងថវិកាចំនួន៨០០.០០០រៀល ស្ថិតនៅសាលាឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក